ព័ត៌មានកីឡា

បិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្នាន នៅខេត្តកំពត


បិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្នាន នៅខេត្តកំពត លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា និងលោក សូ ភារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតបាន អញ្ជើញ ចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្នានដែលធ្វើឡើង នៅខេត្តកំពត កាលពីថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០២១ ។ លោក ឃុន ផានិត អ្នកគ្រប់គ្រងវគ្គវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុកម្រិត មូលដ្ឋាននេះបានឲ្យដឹងថា វគ្គនេះធ្វើឡើងក្រោមការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ។ វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល៥ថ្ងៃដែលមានគ្រូជំនាញចំនួន៥រូបជាមួយនឹងសិក្ខាកាមចំនួន២៦រូប (៩រូបជានារី) ក្រោយពីបញ្ចប់ការ សិក្សាគ្រូឧទ្ទេសបានវាយតម្លៃថាមានសិក្ខាកាមចំនួន១០ភាគរយបានទទួលនិទ្ទេសល្អ ៥០ភគរយបានទទួលនិទ្ទេសល្អ បង្គួរនិង៤០ភាគរយបានទទួលនិទ្ទេសមធ្យម ។ សិក្ខាកាមគ្រប់រូប បានសិក្សាដោយអស់ពីដួងចិត្ត គឺសិក្សាទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍ សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាល ហ្វឹក ហាត់ ដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនី នៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួន ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត។ ជាមួយនឹងការបិទវគ្គបញ្ចប់ការសិក្សានេះ សហព័ន្ធបានឧបត្តម្ភ សម្ភារកីឡាវាយកូនឃ្លីលើតុមួយចំនួនដូច ជា៖ តុកីឡាវាយកូនឃ្លីលើតុ (តុប៉េងប៉ុង) ចំនួន ០២ និង សំណាញ់ ចំនួន ០២ រ៉ាកែតវាយកូនឃ្លីលើតុចំនួន ៤៨រ៉ាកែត និងគ្រាប់បាល់ (គ្រាប់ប៉េងប៉ុង) ចំនួន ២០០ គ្រាប់ ។ លោក ស៊ុន សុទ្ធារិទ្ធ បានមានប្រសាសន៍ថា តាងនាមលោកប្រធាន គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បានបង្ហាញនូវចិត្តរំភើប និងរីករាយ ដែលទទួលបានការសហការ និងគាំទ្រពីថ្នាក់ដឹក នាំមន្ទីរ ព្រមទាំងសហការីទាំងអស់ បង្កលក្ខណៈដល់ភាពងាយស្រួល ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលបានដោយរលូន និងជោគជ័យ ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី