ព័ត៌មានជាតិ

មន្ត្រីឧទ្យាននុរក្សដែនជម្រកសត្វព្រៃកែវសីមា ចុះល្បាតប្រមូលបានមងដាក់សត្វសំពោចមួយខ្សែ ប្រវែង ២៥០ម៉ែត្រ


ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរង ស្រែផ្លែង នៃដែនជម្រកសត្វព្រៃកែវសីមា ដោយមានការចូលរួមពីរកម្លំាងសហការកងរាជអាវុធហត្ថ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ បានចុះល្បាតរួមគ្នានឹងបានដកហូតមងដាក់សត្វសំពោច និងម៉ងដាក់សត្វស្វាចំនួនពីរការុងស្មើនឹង២៥០ ម៉ែត្រ ដោយជនសង្ស័យបានរត់គេចខ្លួនបាត់ បានបន្សល់ទុកវត្ថុតាងនៅនឹងចំណុច ព្រៃចាស់អូរច្រារ ដែលស្ថិតនៅនៅភូមិ អូរច្រារ ឃុំស្រែព្រះ ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី
វត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការកែវសីមា ដើម្បីចាត់ការនឹងបន្ដតាមនីតិវិធី។

គូរបញ្ជាក់ផងដែរថា ស្វាជាប្រភេទសត្វដែលរស់នៅជាហ្វូងមានប្រមាណពី១០ ទៅ២០ក្បាលក្នុង ១ហ្វូងហើយរស់នៅ ក្នុងព្រៃពាក់កណ្តាលស្រោងនិងព្រៃស្រោងជាដើម វាស៊ីស្លឹកឈើ ផ្កា និងផ្លែឈើជាចំណីអាហារ។

ការចាប់សត្វស្វាក្នុងព្រៃវាបានបំផ្លាញទីជម្រករបស់វាផងដែរ តាមរយះការកាត់រំលំដើមឈើមានទំហ៊ំធំរាប់រយម៉ែត្រដើម្បីរាយមងចាប់ពួកវា។ សត្វស្វាដែលមានវត្តមានក្នុងព្រៃនៃដែនជម្រកសត្វព្រៃកែវសីមា បានទាក់ទាញនូវអារម្មណ៍ដល់ភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើឆ្លងកាត់ផងដែរ។

សូមប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមការពារធនធានសម្បត្តិធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយជាទីស្រឡាញ់របស់យើង៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង