ព័ត៌មានកីឡា

បឹងកេត ជ័យជំនះលើ អគ្គិសនី បន្ថែមកំណតត្រាឈ្នះ៨ប្រកួតជាប់ៗគ្នា នៅលីគកំពូលកម្ពុជា


បឹងកេតបានបន្តជ័យជម្នះជាលើកទី៨ជាប់គ្នា ក្នុងការប្រកួត Metfone Cambodian League 2021 ក្រោយឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ០ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃចន្ទ ទី៦ ខែកញ្ញា។ចាន់ វឌ្ឍនាកា បើកឆាកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមការពារតំណែងជើងឯក ក្នុងនាទីទី៤។ ចប់វគ្គទី១ បឹងកេត នាំមុខ០ទល់នឹង១។

ចូលដល់វគ្គទី២ ក្រុមទាំង២មានឱកាសច្រើនដូចគ្នា តែមានតែបឹងកេតទេដែលអាចរកគ្រាប់បាល់បាន ដោយសៀង ចន្ធា ក្នុងនាទី៥៨។នេះជាគ្រាប់បាល់ទី២របស់ចន្ធា ក្នុងរដូវកាល២០២១។ ដូច្នេះបឹងកេត បានបន្តជ័យជម្នះ៨លើកជាប់គ្នា។ រដូវកាលមុន ពួកគេឈ្នះជាប់គ្នា៩លើកជាប់គ្នា។ ដោយឡែក ចាន់ វឌ្ឍនាកា រកបានគ្រាប់ទី១០ហើយគិតត្រឹម១១ប្រកួតរបស់បឹងកេត។ រីឯលទ្ធផលការប្រកួត៥គូកាលពីចុងសប្តាហ៍រុមគរីវង់សុខសែនជ័យចាញ់ក្រុមកំពូលតារាង វិសាខា ១:៣ , ក្រុមសូលទីឡូអង្គរ ស្មើជាមួយ ក្រុមអង្គរថាយហ្គឺរ ០:០ ចំណែកឯក្រុមភ្នំពេញក្រោន ឈ្នះក្រុមអាស៊ីអឺរ៉ុប ៥:០ ,ក្រុមព្រៃវែង ស្មើគ្នាជាមួយក្រុមនគរបាលជាតិ ០:០ ឯក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះ ក្រុមទ័ព ៣ទល់២ ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី