ព័ត៌មានជាតិ

ពិតជាគួរឲ្យសោកស្តាយណាស់ អ្នកគ្រូពេទ្យម្នាក់ ដែលជាពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ បានទទួលមរណភាពហើយ ដោយសារជំងឺកូវីដ-១៩


អ្នកគ្រូពេទ្យម្នាក់ ដែលគេស្គាល់ថា ជាពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ បានស្លាប់នៅយប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ១៩។ អ្នកគ្រូពេទ្យមានឈ្មោះ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុកខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅភ្នំពេញ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពនៃអ្នកគ្រូពេទ្យ​ ដែលជាកងទ័ពអាវសដ៏ល្អ​ និងបានលះបង់កម្លាំងកាយចិត្តយ៉ាងសកម្មបំផុតក្នុងសមរភូមិ​ កូវីដ-១៩ នៅខេត្ត ព្រះសីហនុ​ ។
សូមវិញ្ញាណក័ន្ធអ្នកគ្រូពេទ្យ​ បបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង