ព័ត៌មានកីឡា

CAMSOC បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនថ្នាក់ដឹកនាំមន្ដ្រីកីឡានិងកីឡាករ-កីឡាការិនី ជាង១,២០០ នាក់


គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) ក្រោមកិច្ចសហការ ជាមួយក្រុមការងារ វ៉ាក់សាំង នៃក្រសួងការពារជាតិ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រី កីឡាគ្រូបង្វឹក និងកីឡាករ- កីឡាការិនី និងមន្ដ្រី ពាក់ព័ន្ធសរុប ១,២២៩នាក់ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

មន្ដ្រីសម្របសម្រួលយុទ្ធ នាការចាក់វ៉ាក់សាំង បានបញ្ជាក់ថា យុទ្ធនាការ ចាក់ដូសជំរុញ ឬដូសទី៣នេះ ធ្វើ ឡើងក្រោយមានការស្នើសុំ របស់លេខាធិការដ្ឋាន CAMSOC និងទទួលបាន ការអនុញ្ញាត ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីជំរុញ និងបង្កើនភាពស៊ាំ ដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងការត្រៀមធ្វើ ការប្រមូលផ្ដុំហ្វឹក ហាត់ទាំង ក្នុងស្រុក និងក្រៅស្រុក ពិសេសត្រៀមចេញទៅហាត់រយៈពេលវែងនៅចិន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម។

តាមរយៈការទទួលបាន វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ខាងលើ ថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងគ្រូបង្វឹក ពិសេស កីឡាករ- កីឡាការិនី បានសម្ដែងសេច ក្ដីត្រេកអរនិងរីករាយ ជាខ្លាំង ដែលទទួលបាន នូវអាវុធថ្មី ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ទន្ទឹមជាមួយគ្នានេះ កីឡាករ-កីឡាការិនី បានសម្ដែងការ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC និងក្រសួងការពារជាតិ ដែលបានជួយសម្រួល ចាក់វ៉ាក់សាំង ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡការិនី។

តាមការបញ្ជាក់ របស់មន្ដ្រីគណៈកម្មាធិការជាតិ CAM SOC ឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ- កីឡា ការិនីជម្រើសជាតិនេះ គឺបែង ចែកជា២លើក ដោយលើកទី១-ចាក់នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១នេះ មានចំនួនសរុប ១,២២៩នាក់ និងលើកទី២ គ្រោងចាក់ក្នុងពេលឆាប់ៗខាងមុខ ដោយតាមការគ្រោងទុកយ៉ាងយូរត្រឹមថ្ងៃទី ០៩ ខែកញ្ញា ហើយការចាស់ដូសទី៣ លើកទី២ ដោយ មានចំនួនប្រមាណជាង ៥០០នាក់ ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី