ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញប្រគល់ឧបករណ៏ ធ្វេីតេស្តរហ័ស រកមេរោគកូវីដ-១៩ ជូនដល់អគ្គនាយកដ្ឋាន ទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន



នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួប និង ប្រគល់អំណោយជា ឧបករណ៏ធ្វេីតេស្តរហ័ស រកមេរោគកូវីដ-១៩ ជូនដល់អគ្គនាយកដ្ឋាន ទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន និង ស្ថានីយ៏វិទ្យុជាតិ FM៩៦ ទុកសម្រាប់ប្រេីប្រាស់ ជាក់ស្តែងប្រចាំថ្ងៃ។

​គួរបញ្ជាក់ដែរថា ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១ ០០០ តេស្ត និង ឧបករណ៏ តេស្ត រហ័សរក អង្គបដិបក្ខ ( អង់ទីគ័រ ) ចំនួន ៨០ តេស្ត ជាអំណោយរបស់ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកការងារត្រួតពិនិត្យ បច្ចេកទេស ផ្នែក ផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៏ បាននាំយកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន កាលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីទុក សម្រាប់ ប្រើប្រាស់ ធ្វើតេស្ត រហ័ស ដល់មន្រ្តី ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលសង្ស័យ ឆ្លងជំងឺ កូវីដ ឬ ធ្វើតេស្ត ក្នុងវិធានការការពារ ទាំងអស់គ្នា។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាន បញ្ជាក់ថាឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ-១៩ និង ឧបករណ៏ តេស្តរហ័សរក អង្គបដិបក្ខ( អង់ទីគ័រ ) ស្របពេលដែលក្រសួង កំពុងត្រូវ ការជាចាំបាច់ក្នុងការប្រេីប្រាស់ ប្រចាំថ្ងៃ ហេីយកន្លងមក ក្រសួងព័ត៌មាន ក៏បានទិញ ពី ក្រសួងប្រៃសណីយ៌ និងទូរគមនាគម ន៏ យកមកប្រេីប្រាស់ រួចដែរហេីយ ។

ដូច្នេះក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការបែងចែក ដល់បណ្តា អគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន និងស្ថានីយ៏វិទ្យុជាតិ FM 96 ដោយក្នុង ១ អគ្គនាយកដ្ឋានទទួលបាន ១៥០ តេស្ត ទុកសម្រាប់ ប្រើប្រាស់ តាមតម្រូវការជាក់ស្តែងប្រចាំថ្ងៃ ដេីម្បីនិរន្តភាព ការផ្សាយ មិនអោយមានការអាក់ខាន ពិសេសឧបករណ៏នេះដែរ ទុកសម្រាប់តេស្ត វាគ្មិន ដែលត្រូវបានអញ្ជេីញមកចូលរួមសម្ភាស៍ក្នុងស្ទីតយោផ្សាយវិទ្យុ និងទូរទស្សន៏ ក៏ដូចក្រុមការងារជួរមុខ ដែលត្រូវចុះយកព័ត៌មាន និងផលិតកម្មវិធី បទយកការណ៏ផ្សេងៗ នៅតាមទីសាធារណ: ដែលមានមនុស្សច្រើនមានហានិភ័យ ក្នុងការឆ្លងជំងឺកូវីដ-១៩ ៕
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង