ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំដល់អនុគណ:កម្មការនីមួយៗ ដែលទទួលបន្ទុករៀបចំនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ត្រូវត្រៀមលក្ខណ: លេីគ្រប់ការងារ ទាំងផ្នែកបច្ចេកទេស ការ ផ្សព្វផ្សាយ អោយបានល្អ ទាំងសំឡេង និងរូបភាព ព្រោះថាកិច្ចប្រជុំនោះធ្វេីឡេីងតាម ប្រពន្ធ័ Zoom


ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoomជាលក្ខណៈ Hybrid ដេីម្បីពិនិត្យការងារប្រចាំថ្ងៃដែលសម្រេចអនុវត្តន៏បានកន្លងមក
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អនុគណ:កម្មការនីមួយៗដែលទទួលបន្ទុកការងារ រៀបចំនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លេីកទី១៣ នាខែវិច្ឆិកា ខាងមុខនេះ ដែលកម្ពុជា ធ្វេី ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ គឺត្រូវត្រៀមលក្ខណ:លេីគ្រប់ការងារទាំងផ្នែកបច្ចេកទេស ការផ្សព្វផ្សាយ អោយបានល្អ ទាំងសំឡេង និងរូបភាព ព្រោះថាកិច្ចប្រជុំនោះធ្វេីឡេីងតាមប្រពន្ធ័Zoom ។
ឯកឧត្តម មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងព័ត៌មាន ក៏បានជម្រាបជូន ពីលទ្ធផលសំខាន់ៗ មួយចំនួន ដែលថ្នាកដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន រួមគ្នាសម្រេចអនុវត្តន៏ បាន ក្នុង ១ សប្តាហ៏កន្លងមកនេះ នឹងបានដាក់ចេញនូវផែនការសកម្មភាពការងារ សម្រាប់ អនុវត្តន៏ នៅសប្តាហ៏បន្ទាប់ ពិសេសប្រពន្ធ័ផ្សពផ្សាយរបស់ជាតិ ត្រូ​វបង្កេីនប្រសិទ្ធក្នុងការ ផលិតកម្មវិធី ផ្សេងៗ ដែលកាន់តែមានការទាក់ទាញ ហេីយសម្រាប់ការងារព័ត៌មាន គឺត្រូវ បន្តផ្សាយនូវ រាល់ដំណឹងថ្មីៗទាន់ហេតុការណ៏ ព្រឹត្តការណ៏ និងវិធានការណ៏ នានារបស់ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងការឆ្លងរីករាល ដាលជំងឺកូវីដ-១៩ ។
ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីក ឡេីងពីចលនារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញផ្លែមៀន និងតាង៉ែន ពីប្រជា កសិករ ដោយក្នុងនោះ បានបង្ហាញពីការចូលរួមរបស់ប្រជាជន ដែលមានធនធាន ជីវភាព ធូរធា ក្នុងឆន្ទះ សាមគ្គីភាព ជួយទិញ នៅពេលកសិករ កំពុងជួបការលំបាករកទីផ្សារ លក់ កសិផល ​ផែ្លមៀន និង​តាង៉ែន ហេីយក្នុងនោះ ក្រសួងព័តមាន គឺជាក្រសួងមួយ ក្នុង ចំណោម ក្រសួង ស្ថាប័នដទៃដែលបានចូលរួមក្នុងចលនា ទិញផ្លែមៀន ចំនួន ១ តោន ដេីម្បីយកមកចែក ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន បានពិសា ទាំងអស់គ្នា ផងដែរ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំង ៥ អគ្គនា យកដ្ឋាន ព្រមទាំង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួល បន្ទុក កិច្ចការងាតាមជំនាញ នីមួយៗ បានធ្វេីរបាយការណ៏ជម្រាប ជូនពីវឌ្ឍន ភាពការងារ សំខាន់ៗ ដែលសម្រេចអនុវត្តន៏បាន ក្នុង១ សប្តាហ៏កន្លងមកនេះ និងបានលេីកពីផែនការ សកម្មភាព ការងារដែលត្រូវបំពេញនៅសប្តាហ៏បន្តបន្ទាប់ទៅមុខទៀត អោយទទួលបាន លទ្ធផលថ្មីៗ បន្ថែមទៀត។

ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បានជម្រាបជូន ពី ការត្រៀមរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លេីកទី៨ ឆ្នាំ ២០២១ ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៦ ខែតុលា ២០២១ និងកម្មវិធីកីឡាប្រដាល់ប្រចាំសប្តាហ៍របស់ ទទក ដែលកិច្ចការងារ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រុញលេីកទឹកចិត្តអោយក្រុមការងាររៀបចំទាំងអស់ ត្រូវប្រឹងប្រែងសហការគ្នាអោយបានល្អ ព្រោះកម្មវិធី ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ មានសារសំខាន់ បង្ហាញពីគំនិតច្នៃប្រឌិត បង្ហាញពីការសិក្សាស្រាវជ្រាវរបស់និស្សិតខ្មែរ អំពីសមត្ថភាព ដល់ ប្រជាពលរដ្ឋបានដឹង ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ។ ទន្ទឹមនេះក៏បានបង្ហាញពី កិច្ចខិតខំ ប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការលេីកកម្ពស់កម្មវិធីប្រកួតប្រជែងរ៉ូបូត ទាំង នៅថ្នាក់ ជាតិ និងអន្តរជាតិផងដែរ។ សម្រាប់កម្មវិធីប្រដាល់ប្រចាំសប្តាហ៍ នៅស្ថានីយ៍ទូរទស្សន៏ជាតិកម្ពុជា ដែលគ្រោងធ្វេីឡេីងនៅក្នុងខែតុលា ខាងមុខនេះ ឯកឧត្តម រដ្ឋមន្រ្តី បានធ្វេីការ ណែនាំដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ត្រូ​វយកចិត្តទុកដាក់សហការ ជាមួយក្រុម ការងារបច្ចេកទេស និងផ្នែកពាក់ពន្ធ័ទាំងអស់ ដោយត្រូវធ្វេីយ៉ាងណាអោយដំណេីរការ រៀបចំកម្មវិធីផ្សាយ និង កម្មវិធីប្រកួត អោយទទួលបានជោគជ័យដេីម្បីបំរេី ដល់ ការទស្សនារបស់ប្រជាលរដ្ឋទូទៅ។
ដោយ:ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង