ព័ត៌មានជាតិ

ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី បានចូលរួមពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយកម្មវិធី (វោហារឆ្នើម បាត់ដំបង) ដែលប្រព្រឹត្តទៅនាពេលឆាប់ៗនេះ ក្នុងទឹកដីខេត្តបាត់ដំបង


ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី បានចូលរួមពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយកម្មវិធី (វោហារឆ្នើម បាត់ដំបង) ដែលប្រព្រឹត្តទៅនាពេលឆាប់ៗ នេះក្នុងទឹកដីខេត្តបាត់ដំបង ។ កម្មវិធីវោហារឆ្នើម បង្កើតឡើងក្នុងគោល បំណង ជួយជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សមធ្យមសិក្សា ពីថ្នាក់ទី១០ ដល់ទី១២ ឲ្យមានភាពក្លាហាន ឆ្លាតវៃ ពង្រឹង សមត្ថ ភាពលើការប្រើប្រាស់ភាសាបរទេស (ភាសាអង់គ្លេស) ដែលជាភាសាអន្តរជាតិ សម្រាប់ប្រកួតប្រជែងក្នុង ទីផ្សារការងារក្នុង ស្រុក តំបន់ និងសកលលោក។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យជាតិ បាត់ដំបង បានគោរពប្រគល់បាច់ផ្កាជូន លោកជំទាវ និងឯកឧត្តមក្នុងឱកាសគម្រប់ខួបកំណើត ។ ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ដែលត្រូវនឹងថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី