ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានថា អ្នកដែលបានរិះគន់ការបង្កើត គណ:កម្មការតាមដានវាយតំលៃនិង លេីកសរសេីរ ក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន គឺមកពីមិនបានអានខ្លឹមសារ នៃសេចក្តីសម្រេចនោះ ហេីយក៏មិនបានស្គាល់នូវអ្វីដែលជាវិជ្ជាជីវ:សារព័ត៌មាន នោះដែរ


ជាការរឆ្លេីយតបទៅការរិះគន់កាលពីពេលកន្លងមកនេះ ចំពោះការ ដែល ក្រសួងព័ត៌មាន បង្កេីតគណ:កម្មការតាមដានវាយតំលៃនិង លេីកសរសេីរ ក្រមសីលធម៌ វិជ្ជាជីវ:សារព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកដែលប្រតិកម្មនោះ គឺមិនបានអានខ្លឹមសារ នៃសេចក្តីសម្រេចនោះទេ ហេីយក៏មិនបានស្គាល់នូវអ្វីដែលជា វិជ្ជាជីវ:សារព័ត៌មាន នោះដែរ ។ គោលការណ៏របស់ក្រសួងព័ត៌មាន វិជ្ជាជីវ:សារព័ត៌មាន ជា ស្តង់ដាអន្តរជាតិ ដែលអ្នកកាសែត ភាគច្រេីននៅទូទាំងពិភពលោកមានការ ទទួលស្គាល់ ។ ដូច្នេះការវាយតំលៃគឺចំពោះតែ អ្នកសរសេរ ដែលត្រឹមត្រូវតាម ស្តង់ដាតែប៉ុណ្ណោះ។ កន្លងមក សមាគមអ្នកកាសែត មួយណាដែល ត្រូវបាន បង្កេីតឡេីងគឺ ត្រូវតែមានក្រមសីលធម៌របស់ខ្លួន មានភាពមួយត្រឹមត្រូវ ច្បាស់លាស់ ទេីបក្រសួងព័ត៌មាន ប្រកាសទទួលស្គាល់ ។ តែទោះជាយ៉ាងណា ទោះបី សមាគម មានក្រមសីលធម៌ ប៉ុន្តែមិនបានឃេីញ សមាគមអនុវត្តន៏ ក្រម សីលធម៌ចំពោះសមាជិកខ្លួនឯងនោះទេ ។ បញ្ហានេះអាចថាមកពី មិនមានពេល គ្រប់គ្រាន់ មិនមានធនធានមនុស្សគ្រប់គ្រាន់ ឬក៏ខ្លាចចិត្តសមាជិកគ្នាឯង? ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកថា នៅប្រទេសគេ ពេល សមាគមអ្នកកាសែត ចេញធ្វេីការវាយតំលៃអំពីក្រមសីលធម៏ កំហុសវិជ្ជាជីវ: នីមួយៗ គឺអ្នកកាសែត គេគោរពណាស់ ដោយសារសមាគមគេខ្លាំងរឹងមាំ ។ សម្រាប់នៅកម្ពុជា មាន សមាគមអ្នកសារព័ត៌មាន ដល់ទៅជាង ៤០សមាគម ដូច្នេះ មានការខ្លាចគេមិនចូលជាសមាជិកខ្លួន ដែលមកដល់ឥឡូវនេះ គឺមិន ដែលមានសមាគមណាមួយ បានលេីកអំពីសមាជិករបស់ខ្លួនដែលបានប្រព្រឹត្ត ខុសក្រមសីលធម៌នោះទេ មានតែកាន់ជេីងគ្នា ដែលជាកំហុសធ្វេីអោយតំលៃ អ្នកសារព័ត៌មាន មានការធ្លាក់ចុះ ។ ដូចនេះហេីយក្រសួងព័ត៌មាន បង្កេីត គណ:កម្មការតាមដានវាយតំលៃ និងលេីកសរសេីរ ក្រមសីលធម៏វិជ្ជាជីវ:សារ ព័ត៌មាន ដេីម្បីជាការលេីកនូវតំលៃ សីលធម៌ និងតំលៃតូនាទីសង្គម របស់អ្នក សារព័ត៌មានឡេីងវិញ ដេីម្បីទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺមានភាពស៊ីជម្រៅ ហេីយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ។

គណ:កម្មការតាមដានវាយតំលៃ និងលេីកសរសេីរក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន បានបង្កេីតឡេីងមិនមែនជ្រេីសរេីសមន្ត្រី ក្រសួងព័ត៌មាន នោះទេ គឺមានការយកនូវ សមាជិកសមាគមសារព័ត៌មានមួយចំនួន មករួមគ្នា ធ្វេីការវាយតំលៃ លេីកិច្ចការងារនេះ ហេីយក៏មិនមែនវាយតំលៃគ្រប់អត្ថបទ នោះទេ គឺពិនិត្យនៅពេលមានបញ្ហា ដោយមានការកោះប្រជុំពិនិត្យពិភាក្សា ជា មួយគ្នា ដោយមិនមានសិទ្ធិដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលេីកតម្កេីងវិជ្ជាជីវ:សារព័ត៌មានលេីកតម្កេីងតូនាទីសារព័ត៌មាន នៅ ក្នុងសង្គម និងលេីកពីតំលៃនៃអត្ថបទនីមួយៗរបស់អ្នកសារព័ត៌មាន ដេីម្បីជា ការកាត់បន្ថយ ការយកវិជ្ជាជីវ:សារព័ត៌មាន ទៅធ្វេីជាអាជីព រកស៊ី រកលុយ នោះទេ។

​ខ្លឹមសារប្រសាសន៏របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ត្រូវបានលេីកឡេីងបញ្ជាក់នូវក្នុងឱកាស នៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន តាមប្រពន្ធ័Zoomនិងចូលរួមប្រជុំផ្ទាល់ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។

​ទាក់ទងទៅខ្លឹមសារសំខាន់ៗមួយចំនួននៃកិច្ចប្រជុំនេះដែរ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីប្រសាសន៏ណែនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជូនទៅដល់អគ្គនាយក វិទ្យុជាតិកម្ពុជា ធ្វេីការពិនិត្យការងារបច្ចេកទេស ទាំងលេីផ្នែកសម្ភារផ្សាយ ឧបករណ៏ផ្សាយ ដេីម្បីផ្តល់ព័ត៌មានទៅ នីយ័ត្តករ នៃក្រសួងប្រៃសណីយ៏ និង ទូរគមនាគមន៏ ដេីម្បី ឆ្លេីយតបទៅនឹងកាេស្នីសុំព័ត៌មាន បច្ចេកទេសមួយ ចំនួនរបស់នីយ័ត្តករ ពាក់ពន្ធ័ឧបករណ៏ផ្សាយរបស់វិទ្យុជាតិកម្ពុជា។ ជាមួយនេះ ទូរទស្សន៏ជាតិកម្ពុជា ត្រូវធ្វេីការអញ្ជេីញ មន្រ្តីជំនាញបច្ចេកទេសនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មកធ្វេីការបកស្រាយបំភ្លឺ បន្ថែមអំពីការកេីត ជំងឺដុំពក នៅសត្វគោ ហេីយផ្សព្វផ្សាយអោយបានទំលំទូលាយ រួមទាំងវិធានការ ការពារ និងព្យាបាល កុំអោយមានការឆ្លងរាលដាល និងស្លាប់ដោយសារជំងឺនេះបន្តទៀត។

​នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ទាំង ៥ អគ្គនាយកដ្ឋាន ព្រមទាំង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញ នីមួយៗ បានធ្វេីរបាយ ការណ៏ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៏បាន ក្នុង១ សប្តាហ៏កន្លងមកនេះ និងបានលេីកពីផែនការសកម្មភាពការងារ ដែលត្រូវ បំពេញនៅសប្តាហ៏បន្តបន្ទាប់ទៅមុខទៀត អោយទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមទិសដៅរបស់ខ្លួនដែលបានដាក់ចេញ ។

​ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលការងារទាំងឡាយ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញសម្រេចអនុវត្តន៏បានក្នុងរយះពេលកន្លង មកនេះ ប្រកបដោយ ប្រសិទ្ធភាព ទៅលើផែនការណ៏ដែលត្រូវអនុត្តន៏នៅក្នុងសប្តាហ៏ បន្តទៅមុខទៀត ដេីម្បីឆ្លេីយតបទៅនិងយុទ្ធសាសស្រ្ត និងកិច្ចការងារសំខាន់ៗ ដែល រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានដាក់ចេញ ទោះបីប្រទេសជាតិ កំពុងស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។

​ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់ គណ:កម្មការផ្សព្វផ្សាយ និងសារព័ត៌ មាន ត្រូវធ្វេីយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងការបរទេស និង ក្រសួង ស្ថាប័នពាក់ពាក់ពន្ធ័ ក្នុងការផលិតកម្មវិធីផ្សព្វផ្សាយ ទាក់ទងកិច្ចប្រជុំ កំពូលអាស៊ី អឺរ៉ុប ASEM លេីកទី១៣ ទាំងមុនពេល អំឡុងពេល និងក្រោយ ពេលនៃកិច្ចប្រជុំ ដែលកម្ពុជា ធ្វេីជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកា ខាងមុខនេះ ។ ជាមួយនេះ ធ្វេីកិច្ចសហការជាមួយ ក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ ក្នុងការពិនិត្យលេីប្រពន្ធ័ Internet ធ្វេីយ៉ាងណាអោយបានល្អ កុំអោយមាន ភាពរអាក់រអួល ព្រោះកិច្ចប្រជុំជាអន្តរជាតិ នេះធ្វេីឡេីងតាមប្រពន្ធ័ Zoom ៕

ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង