ព័ត៌មានជាតិ

ទិវាបុណ្យឯករាជ្យជាតិលើកទី 75 ឆ្នាំដែលប្រារព្ធឡើងនៅស្ថានទូតឥណ្ឌា


ទិវាបុណ្យឯករាជ្យជាតិលើកទី 75 ឆ្នាំដែលប្រារព្ធឡើងនៅស្ថានទូតឥណ្ឌានាព្រឹកថ្ងៃទី 15 ខែសីហាឆ្នាំ 2021 ក្រោមវត្តមានលោកជំទាវវេជ្ជបណ្ឌិត Deyvani Uttam Khobragade ជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ការប្រារព្ធទិវាឯករាជ្យគឺជាផ្នែកមួយដ៏សំខាន់ជាពិសេសសម្រាប់កម្មវិធីដែលមានឈ្មោះថា "Azadi Ka Amrit Mahotsav " ហើយកម្មវិធីនេះត្រូវបានផ្ដួចផ្ដើមឡើងដោយ លោក ណារិន្ទត្រា ម៉ូឌី នៅថ្ងៃទី 12 ខែមីនាឆ្នាំ 2021 ហើយនឹងបន្តរហូតដល់ថ្ងៃទី 15 ខែសីហាឆ្នាំ 2023 ដោយសង្កត់ធ្ងន់លើសសរស្ដម្ភចំនួន 5 គឺ ទី1. គឺការតស៊ូសេរីភាព ទី2. គំនិតនានាសម្រាប់គម្រប់ខួប 75 ឆ្នាំ ទី3. សមិទ្ធិផលនានាសម្រាប់គម្រប់ខួប 75 ឆ្នាំ ទី4. សកម្មភាពនានាសម្រាប់គម្រប់ខួប 75 ឆ្នាំ និងទី5. ដំណោះស្រាយនានាសម្រាប់ខួប 75 ឆ្នាំ ដែលសសរស្ដម្ភទាំងអស់នេះជាកម្លាំងដឹកនាំនិងជំរុញឆ្ពោះទៅមុខដើម្បីរក្សានូវក្តីសុបិននិងភារកិច្ចទាំងឡាយនាពេលអនាគត។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង