ព័ត៌មានជាតិ

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ០៨ឆ្នាំម្នាក់


អាជ្ញាធរខេត្តព្រះសីហនុសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថាមានករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ០៨ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា តាមច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាលសាកាណា៣ និងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រភព: រដ្ឋបាលខេត្តព្រះសីហនុ

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង