ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន "ភាពឆ្លាតវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន គឺការស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋបានយ៉ាងច្រេីន ដែលរហូតដល់ពេលនេះបានឈានទៅធ្វេីការចាក់វ៉ាក់សាំង ដូសទី ៣ ឬដូសជំរុញ "


ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មានព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២O២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយះប្រពន្ធ័ Zoomជាលក្ខណៈHybrid
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលេីកឡេីងនូវភាពឆ្លាតវ៉ៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវផែនការ សកម្មភាព ការងារយ៉ាងច្បាស់លាស់ ក្នុងការស្វែងរកនូវវ៉ាក់សាំង មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ បាន យ៉ាងច្រេីន រហូតដល់ពេលនេះ បានឈានទៅធ្វេីការចាក់វ៉ាក់សាំង ដូសទី ៣ ជាដូសជំរុញ ដល់កងកំលាំង និងមន្រ្តីជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ នៅតាមព្រំដែននៃប្រទេសកម្ពុជា ដែលទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ចំពោះសុខុមាល ភាពរបស់ប្រជាពលរដ្ឋទូទៅ តាមរយ:ការចាក់វ៉ាក់សាំង ដេីម្បីការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ។
សម្រាប់ដំណេីរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នៅកម្ពុជា បានចាក់ជូនប្រជាពលរដ្ឋបានយ៉ាងច្រេីន បេីប្រៀបធៀបជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ គឺប្រជាពលរដ្ឋនៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំង នេះនៅឡេីយនោះទេ។
ឯកឧត្តម មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលសំខាន់ៗមួយចំនួន ដែល រួមមានប្រសាសន៏ ណែនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជូនដល់បណ្តា ថ្នាក់ដឹក នាំនៃអគ្គនាយក ទំាង ៥ ចំណុះអោយក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងប្រសិទ្ធិភាពការងារ នៅក្នុងបរិបទកូវីដ-១៩ ពិសេសប្រពន្ធ័ ផ្សព្វផ្សាយរបស់ជាតិ ក្នុងការធ្វេីយ៉ាងបន្តផលិតកម្មវិធីផ្សាយបទយកការណ៏ កម្មវិធីព័ត៌មាន កិច្ចសំភាសន៏ ជាមួយថ្នាក់ដឹកនាំ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាក់ទងបញ្ហា និងព្រឹត្តការណ៏ថ្មីៗដែលកេីតមានឡេីង នៅកម្ពុជា ដេីម្បីផ្សព្វផ្សាយជូនដល់សាធារណជនបានជម្រាប ទាន់ពេលវេលា ។
នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំង ៥ អគ្គនាយកដ្ឋាន ព្រមទាំង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញ នីមួយៗ បានធ្វេីរបាយការណ៏ជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៏បាន ក្នុង១ សប្តាហ៏កន្លងមកនេះ និងបានលេីកពីផែនកាេសកម្មភាពការងារដែលត្រូវបំពេញនៅសប្តាហ៏បន្តបន្ទាប់ទៅ មុខទៀត អោយទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលការងារ ទាំងឡាយ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក គ្រប់ជំនាញសម្រេចអនុវត្តន៏បានក្នុងរយះពេលកន្លង មកនេះ ប្រកបដោយ ប្រសិទ្ធភាព ទៅលើផែនការណ៏ ដែលត្រូវអនុត្តន៏នៅក្នុងសប្តាហ៏បន្តទៅមុខទៀត ដេីម្បី ឆ្លេីយតបទៅនិងយុទ្ធសាសស្រ្ត និងកិច្ច ការងារសំខាន់ៗ ដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានដាក់ ចេញ ទោះបីប្រទេសជាតិកំពុងស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។
បេីតាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភណ្ឌ័ បានអោយដឹងដែរថា ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញដល់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ក្នុងការធ្វេីកិច្ចសហការជាមួយបណ្តាមន្ទីរ ព័ត៌មាន ខេត្តដែលជាប់ព្រំដែន ដេីម្បីអោយការផ្សប្វផ្សាយបានកាន់តែទូលំទូលាយ ទាក់ទងដំណេីរការ នៃសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ដល់មន្រ្តីជួរមុខដែលហានិភ៏យខ្ពស់ចំពោះ មេរោគ បំលែង Delta ដែលកំពុងមានការឆ្លងរីករាលដាលច្រេីន។ ជាមួយនេះ ផ្សព្វផ្សាយពីការចាក់វ៉ាក់សាំង ចនសុន ចនសុន ដល់បណ្តាបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិច ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
ទន្ទឹមនេះដែរ ក៏ត្រូវផ្សាយពីសកម្មភាពរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការ ត្រៀមរៀបចំទទួលបងប្អូនប្រជាពលករខ្មែរ ដែលមកពីប្រទេសថៃ មកស្នាក់នៅមណ្ឌលរៀបចំសម្រាប់ធ្វេី ចត្តាឡីស័ក ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ អជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្ត ទុកដាក់ចំពោះប្រជាពលរដ្ឋ ដេីម្បីធ្វេីយ៉ាងណាកុំអោយមានការឆ្លងជំងឺកូវីដ ចូលសហគមន៏កាន់តែច្រេីន ដោយកាត់បន្ថយនៅកំរិតទាប។
ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់គណ:កម្មការបោះពុម្ពសៀវភៅ កម្ពុជា ២០២១ ក៏ដូចជាសៀវភៅ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន​ ក៏ដូចជាអ្នកសារព័ត៌មាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ ដោយរហូតមកដល់ពេលនេះ សៀវភៅដ៏មានសារសំខាន់បានឈានមកដល់ដំណាក់កាលចុងក្រោយ ជិតបញ្ចប់ ដេីម្បីធ្វេីការបោះពុម្ព អោយសៀវភៅខាងលេីនេះ មានគុណភាពច្បាស់ល្អ និងចេញជារូបរៀងនៅមុន ដំណេីរការនៃកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លេីកទី១៣ នាខែវិច្ឆិកា ខាងមុខនេះ​ដែលកម្ពុជាធ្វេី ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅនេះ បានបង្ហាញពីសក្តានុពល និងមានអត្ថ ប្រយោជន៏ដ៏សំខាន់ នៃប្រទេសកម្ពុជា និងស្នាដៃរបស់មន្រ្តី ក្រសួងព័ត៌មាន ដែលបានថតរូបភាពល្អជាច្រេីន មកចងក្រងជាសៀវភៅ កម្ពុជា ២០២១ នេះឡេីង។ សម្រាប់អង្គភាពផ្សព្វផ្សាយរបស់រដ្ឋទាំង ៣ គឺ ទូរទស្សន៏ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ត្រូវបន្តការយកចិត្កទុកដាក់ក្នុងការប្រាស់ ពាក្យពេចន៍ សរសេរ និងអានអោយបានត្រឹមត្រូវ តាមសួរសព្ទ័នៃពាក្យនីមួយៗ សម្រាប់ការផ្សព្វផ្សាយ ព្រោះថា ប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវប្រេីពាក្យអោយបានត្រឹមត្រូវ តាមក្បូនវេយ្យាករណ៏ ។ សម្រាប់អនុគណ: កម្មការព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន ពាក់ពន្ធ័ក្នុងការផ្សព្វផ្សាយ ព្រឹត្តការណ៏ផ្សេងៗទាក់ទងកិច្ចប្រជុំ ASEM ដែលត្រូវធ្វេីឡេីងតាមប្រពន្ធ័ អនឡាញ ។ សម្រាប់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ ត្រូវបង្កេីតក្រុមការងារដេីម្បីធ្វេីកិច្ច សហការជាមួយក្រុមហ៊ុន Tik Tok ដែលជាបណ្តាញផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដេីម្បីធ្វេីការផលិត ស្ពតអប់រំ មួយចំនួនស្តីពីបញ្ហា នៃជំងឺកូវីដ-១៩ សម្រាប់ជាការផ្សព្វផ្សាយនៅក្នុង Tik Tok នេះដែរ។ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្រៅពីការផ្សាយតាមប្រពន្ធ័ YouTube គេហទំព័រ និងប្រពន្ធ័ផ្សព្វផ្សាយសង្គម Facebook គឺត្រូវពង្រីកបណ្តាញផ្សាយរបស់ខ្លួន បន្ថែមទៀតនៅក្នុង ប្រពន្ធ័ ថ្វីតទ័រ ។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលេីកចិត្ត ដល់មន្រ្តីក្រសួងព័ត៌មាន ពិសេសអ្នកយកព័ត៌មាន អ្នកអត្ថាធិប្បាយ ត្រូវបង្កេីនជំនាញអោយបានរឹងមាំទៅតាម វិស័យនីមួយៗ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ជាដេីម ដេីម្បីធ្វេីយ៉ាងណាប្រែក្លាយខ្លួន អោយទៅជាអ្នកដែលធ្វេីការវិភាគទៅលេីជំនាញទាំងនោះបានទៅថ្ងៃអនាគត ស្របតាមអនុសាន៏ណែនាំរបស់ប្រមុខ រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចចង់ឃេីញអ្នកសារព័ត៌មានកម្ពុជា ក្លាយជាអ្នកវិភាគដ៏ល្អ ទាំងក្នុងព្រឹត្តិការណ៏ជាតិ និងអន្តរជាតិបានផងដែរ៕

ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង