ព័ត៌មានជាតិ

ខេត្តកោះកុង ចាប់ដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង (អាស្ត្រាហ្សេនីកា)ដូសជម្រុញ ឬដូសទី៣ ជូនមន្ត្រីរាជការជួរមុខទូទាំងខេត្តកោះកុង


នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ អាជ្ញាធរខេត្តកោះកុងបានចាប់ផ្តើមប្រតិបត្តិការចាក់ជូនមន្ត្រីរាជការទូទាំងខេត្ត ដែលមានចែកចេញជា៣ តំបន់ផ្សេងៗគ្នា ទី១-ក្រុងខេមរភូមិន្ទ ទីតាំងនៅកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទី២-ស្រុកគិរីសាគរ ទីតាំងនៅឃុំភ្ញីមាស និងទី៣-ស្រុកស្រែអំបិល ទីតាំងនៅឃុំបឹងព្រាវ។
ក្នុងនាមមន្ត្រីរាជការទូទាំងខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង