ព័ត៌មានកីឡា

អង្គរថាយហ្គឺរ ទទួលបាន ១ពិន្ទុបន្ទាប់ពីបរាជ័យ ២ប្រកួត ខណៈអគ្គិសនី និងព្រៃវែងចែកពិន្ទុគ្នា


អង្គរថាយហ្គឺរទទួលបាន ១ពិន្ទុ នៅ ៣ប្រកួតចុងក្រោយ ក្នុងក្របខណ្ឌ Metfone Cambodian League ក្រោយស្មើអាស៊ីអឺរ៉ុបយូណាយធីត ២ទល់នឹង ២ នៅ AEU Sports Park ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា បន្ទាប់ពីបរាជ័យ ២ប្រកួតជាប់ៗគ្នាៗ ។
ក្រុមភ្ញៀវមានមូលដ្ឋាននៅសៀមរាប បាននាំមុខមុនដោយកីឡាករ ឡុង ម៉េងហាវ នាទី១៩ ។ ចូលដល់វគ្គទី២ Abee Ndjoo បានទាត់បញ្ចូលទីដោយបាល់ហ្វ្រីឃីកឲ្យក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបតាមស្មើនាទី៦៦ និងប្រយុទ្ធប្រេស៊ីល Eliel Da Cruz បានបាល់ពិន័យ១១ម៉ែត្រឲ្យថាយហ្គឺរនាំមុខម្ដងទៀតក្នុងនាទី៧៣។ គ្រាប់បាល់តាមស្មើរបស់ក្រុមលោក សុក វាសនា រកបាននាទី៨៣ ដោយកីឡាករ វ៉ាន់ វីត ។ ដូច្នេះ៣ប្រកួតចុងក្រោយមកនេះនៅ MCL 2021 អង្គរថាយហ្គឺរ រកបានតែ១ពិន្ទុពីការស្មើ១ និងចាញ់២។ មួយគូទៀត អគ្គិសនីកម្ពុជា និងព្រៃវែងអេហ្វស៊ី ចែកគ្នាម្នាក់មួយពិន្ទុ នៅកីឡដ្ឋាន EDC ដោយស្មើគ្នា ០ ទល់នឹង ០ ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី