ព័ត៌មានជាតិ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ថ្នាំគ្រាប់ លៀងហ៊័រ ឈីងវឹន (Lianhua Quingwen) ចំនួន ១០ ០០០ ប្រអប់បន្ថែមទៀត ដល់រដ្ឋបាលខេត្តកណ្តាល


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានផ្តល់ថ្នាំគ្រាប់ លៀងហ៊័រ ឈីងវឹន (Lianhua Quingwen) ចំនួន ១០,០០០ ប្រអប់បន្ថែមទៀត ដល់រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ សម្រាប់បែងចែកបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត និងប្រើប្រាស់តាមតម្រូវការចាំបាច់ជាក់ស្តែង ដើម្បីទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ ។ ការផ្តល់ថ្នាំចិនខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិការណ៍ដែលស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តកណ្តាល ដែលបង្កឡើងដោយ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់បានស្រាកស្រាននៅឡើយ ។
គិតមកដល់ពេលនេះ, ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល នូវថ្នាំគ្រាប់ លៀងហ៊័រ ឈីងវឹន ចំនួន ៣៣,០០០ ប្រអប់ហើយ ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងព្យាបាលជំងឺកូវីដ-១៩ ។
បន្ថែមលើនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តល់ការឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈផ្សេងៗទៀត ដូចជា អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មីជាតិ, ត្រីខកំប៉ុង, ទឹកបរិសុទ្ធ និងម៉ាស ដល់រដ្ឋបាលខេត្តកណ្តាល ព្រមទាំងបណ្តាស្រុកមួយចំនួនទៀតនៅក្នុងខេត្ត កាលពីពេលកន្លងទៅ ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង