ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំក្រុមអ្នក តវ៉ាលើការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឱ្យមានការយល់ចំពោះការអនុវត្តច្បាប់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពីព្រោះក្រសួងគ្មានសិទ្ធិរំលោភច្បាប់ទេ


ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើសុំក្រុមអ្នកតវ៉ាលើការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឱ្យមានការយល់ចំពោះការអនុវត្តច្បាប់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពីព្រោះក្រសួងសាធារណការ និងដឹកជញ្ជូនគ្មានសិទ្ធិរំលោភច្បាប់ដែលសភាជាតិ និងព្រឹទ្ធសភាជាតិបាន អនុម័ត និងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនោះបានទេ។
នេះជាប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងការបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួង សាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១។

ព័ត៌មានជាតិ

អត្ថបទទាក់ទង