ក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយនិតិវិធី និងយន្តការដាក់ព្យាបាលនៅផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ ទី ១២ ខែកក្កដា វេលាម៉ោង ៩:០០នាទីព្រឹក។