ព័ត៌មានកីឡា

ឯកឧត្តម ជុំ កុសល បានបញ្ចាក់ថា ពានវ័យចាស់ ៧មករា ភ្ញាក់ផ្អើលមានក្រុមបរទេសចូលរួម


ឯកឧត្តម ជុំ កុសល បានបញ្ចាក់ថា ពានវ័យចាស់ ៧មករា ភ្ញាក់ផ្អើលមានក្រុមបរទេសចូលរួម ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ ៧មករា តេជោសន្ដិភាព លើកទី៥ ដើម្បីអបអរសាទរខួប ៤២ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា បានបើក ការប្រកួតផ្លូវការ កាលពីថ្ងៃទី៧ ខែមករា នៅកីឡដ្ឋានស្ដាតចាស់ ខណៈស្ថាបនិកពានឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព បានសម្ដែងការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ចំពោះវត្ត មានក្រុមបរទេសចូលរួមប្រកួតឆ្នាំនេះ ។ ឯកឧត្តម ជុំ កុសល បានបញ្ជាក់ថា ការប្រកួតពានប្រចាំឆ្នាំនេះ ពិតជាមានអត្ថ ន័យណាស់ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ហើយឆ្នាំនេះក្រៅពីការប្រកួតដណ្ដើមពានរង្វាន់ ១១នាក់លើទីលាន គណៈកម្មការបច្ចេកទេស ក៏បានរៀបចំពានរង្វាន់ប៉េណាល់ទីបន្ថែម ១ទៀតដែរ ។  ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងព័ត៌ មាន បានថ្លែងបញ្ចាក់ទៀតថា គោលបំណងរបស់យើង យើងបានបញ្ជាក់ហើយ គឺយើងរៀបចំការប្រកួតឡើង ដើម្បីអប អរសាទរទិវាជ័យជម្នះ ៧មករា ហើយខ្ញុំចំឡែកមួយ ដោយជនជាតិបរទេស គឺគាត់សប្បាយចិត្តចូលរួមប្រកួត ដើម្បីអបអរ សាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដែរ ។ ជារួមពួកគាត់សប្បាយចិត្តក្នុងការចូលរួម ហើយពួកគាត់បានបញ្ជាក់ឆ្នាំ ក្រោយៗទៀត ពួកគាត់នឹងបន្ដចូលរួមការប្រកួតនេះទៀត ។ គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ ៧មករា តេជោសន្ដិភាព រដូវកាលទី៥ ឆ្នាំ២០២១ ដំបូងឡើយគ្រោងចាប់ផ្ដើមប្រកួតនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ តែដោយសារបញ្ហាកូវីដ-១៩ ដែលរាជរដ្ឋាភិបាល ទើបប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ២៨វិច្ឆិកា កាលពីថ្មីៗ ទើបគណៈកម្មការរៀបចំសម្រេចយកថ្ងៃទី០៧ ខែមករា គឺជាថ្ងៃបើកការប្រកួតវិញ ហើយគ្រោងនឹងបញ្ចប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខ ។

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី