ព័ត៌មានកីឡា

អគ្គលេខាធិការ អត្តពលកម្ម ពន្យល់ពីសិទ្ធិអនុគ្រោះអូឡាំពិកហ្គេម នៅប្រទេសជប៉ុន នាចុងខែកក្កដានេះ


លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានពន្យល់ ពីការចូលរួមប្រកួតកីឡា អូឡាំពិក តាមរយៈសិទ្ធិអនុគ្រោះ ដែលកីឡាករ អត្តពលកម្មម្នាក់ នឹងត្រូវចូលរួម ប្រកួត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ ដែលគ្រោង នឹងដំណើរការពី ថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

លោក អគ្គលេខាធិការ បានពន្យល់ ពីសិទ្ធិអនុគ្រោះ (Wild Card) សម្រាប់ការចូលរួម ប្រកួតរបស់អត្តពលកម្មកម្ពុជាថា «យើងបានទៅប្រកួតជម្រុះ នៅទីក្រុងដូហា ប្រទេសអារ៉ាប់រួម កាលពីឆ្នាំ២០១៩ ដោយកំណត់ ថេរវេលាមិនបានជាប់ (qualified) ក្នុងវគ្គជម្រុះនោះឡើយ។ ដូច្នេះហើយ អូឡាំពិកអន្តរជាតិបានអនុញ្ញាតឲ្យ កម្ពុជាយើងលេងបានត្រឹម១ វិញ្ញា សាប៉ុណ្ណោះ។ ប៉ុន្តែប្រសិន បើអត្តពលកម្មយើងអាចធ្វើបានល្អ ក្នុងការជម្រុះលើកទី១ ក្នុងពេលប្រកួតអូឡាំពិក ឆាប់ៗខាងមុខនេះ មានន័យថា គាត់អាចបន្តរនៅក្នុងការប្រកួតពាក់កណ្ដាលផ្តាច់ព្រ័ត្រ ឬផ្ដាច់ព្រ័ត្រទៅតាមថេរវេលាដែលគាត់ធ្វើបានល្អ ចំពោះកម្រិតកបច្ចេកទេសរបស់គាត់ត្រូវបានកំណត់ត្រានៅក្នុងលទ្ធផលអត្តពលកម្មពិភពលោក។

លោក អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា កីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ប៉ែន សុគង់ កំពុងបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមចូលរួមប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ (Tokyo Olympic Games 2020) ដែលនឹងដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី ២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ (ពន្យារពេល)។ ចំពោះសិទ្ធផលហ្វឹកហាត់ (Perferment) របស់បេក្ខភាពអូឡាំពិកហ្គេមរបស់កម្ពុជារូបនេះ គឺធ្វើបានក្នុងថិរវេលា១០.៨៧ វិនាទី។

សូមបញ្ជាក់ថា កម្ពុជាបានត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ មានចំនួន២ប្រភេទកីឡា គឺអត្តពលកម្ម ប្រកួតដោយកីឡាករ ប៉ែន សុគង់ និងកីឡាហែលទឹក ១វិញ្ញាសាបុរស-នារី ដោយកីឡាករ ហែម ប៉ុច និងកីឡាការិនីខ្មែរ-អាម៉េរិក ម៉ីលី តានមីននិក៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី