ព័ត៌មានជាតិ

ចក្រភពអង់គ្លេស បានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការ បោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)


តាមលទ្ធផលផល នៃជំនួបទ្វេភាគី រវាង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការបោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ។
ទន្ទឹមនេះចក្រភពអង់គ្លេស ក៏បានចូលរួមវិភាគទានចំនួន ១លានផោន ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ និងបានលើកទឹកចិត្តឱ្យមានការគាំទ្របន្ថែមទៀតពីចក្រភពអង់គ្លេសដល់គំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់អាស៊ាន ដើម្បីដោះស្រាយជំងឺរាតត្បាត។​
ដោយ: ទទក

ព័ត៌មានជាតិ

អត្ថបទទាក់ទង