ព័ត៌មានកីឡា

សហព័ន្ធកីឡាបាល់ទះអន្តរជាតិ ( FIVB) ជ្រើសរើស លោក ទែន ឡនជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិ


លោក ទែន ឡន ជាជនជាតិខ្មែរ ដំបូងគេ ដែលត្រូវបានសហព័ន្ធកីឡា បាល់ទះអន្តរជាតិ ( FIVB) ជ្រើសរើស ជាអាជ្ញាកណ្តាលបាល់ទះ អន្តរជាតិ ក្រោយឆ្លងកាត់ ការសិក្សា និងធ្វើតេស្តជាច្រើនលើក ។

លោក ទែន ឡន មានឱកាសចេញទៅដឹកនាំ ការប្រកួតនានា ដែលរៀបចំ នៅឆាកអន្តរជាតិ ទាំងកម្រិតអាស៊ាន និងក្នុងទ្វីបអាស៊ី ជាដើម ។

ក្នុងនាមកូនខ្មែរមួយរូប លោក ពិតជា មានមោទនភាពជាខ្លាំង ដែលកូនខ្មែរយើង ត្រូវបានសហគមអន្តរជាតិ ទទួលស្គាល់ និងជ្រើសរើសឲ្យក្លាយជាថ្នាក់ដឹកនាំ ឬជាបុគ្គលសំខាន់ក្នុងស្ថាប័ន ឬអង្គភាព ឬព្រឹត្តិការណ៍មួយនៅលើឆាកអន្តរជាតិ ដែលមិនត្រឹមតែផ្តល់តម្លៃដ៏អស្ចារ្យសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ គឺបានផ្តល់កិត្តិយស និងកិត្តិស័ព្ទដ៏អស្ចារ្យសម្រាប់ ប្រទេសជាតិទាំងមូលផងដែរ ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី