ព័ត៌មានជាតិ

កិច្ចប្រជុំ " ក្រុមប្រឹក្សាអាជ្ញាធរសវាហិរញ្ញវត្ថុមិនមែនធនាគារ” អាណត្តិទី០១ លើកទី០១


នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាការ (អ.ស.ហ.) ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សា : អ.ស.ហ.. បានដឹកនាំកិច្ចប្រជុំ * ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អាណត្តិទី០១ លើកទី០១ បន្ទាប់ពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន ធនាគារ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់លើព្រះរាជក្រមលេខនស/ រកម ០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែល ជាអនុប្រធាន និងសមាជិកសមាជិកា នៃក្រុមប្រឹក្សាអ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារះសំខាន់ៗ ដូចខាងក្រោម៖
១) សេចក្តីព្រាងអនុក្រឹត្យស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ” អនុលោមតាមមាត្រា១២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានរៀបចំ និងតាក់តែងឡើងក្នុងគោលដៅកំណត់អំពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអង្គភាពក្រោមឱវាទរបស់ អ.ស.ហ. រួមមាន អគ្គលេខាធិការដ្ឋាន និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យ និងសវនកម្ម និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងអង្គភាពសវនកម្មផ្ទៃក្នុង ដែលមាន ១៣ ជំពូក និង ៦៥ មាត្រា។
២) សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សានៃអ.ស.ហ. ត្រូវបានរៀបចំឡើងក្នុងគោលដៅធានាឱ្យដំណើរការ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សា អ.ស.ហ. ធ្វើឡើងដោយរលូន និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដើម្បីបំពេញមុខងារ និងភារកិច្ច ដូចមានចែងក្នុងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ អ. ស. ហ. និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ បទបញ្ជាផ្ទៃក្នុងនេះ មាន ៣ជំពូក និង ១២ប្រការ ដោយចែង
អំពីខ្លឹមសារសំខាន់ៗ រួមមាន លក្ខខណ្ឌ និងបែបបទនៃកិច្ចប្រជុំ, ការកំណត់កូរ៉ម និងនីតិវិធីនៃការអនុម័ត លើរបៀបវារៈ ព្រមទាំងការឈប់សម្រាក ជាដើម។ ៣ ផ្សេងៗ ក្នុងរបៀបវារៈនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុប្រឹក្សា. អ.ស.ហ. បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន និយ័តករនីមួយៗ និងអង្គភាពក្រោមដ៏វាច អ.ស.ហ. បន្តការរៀបចំការងារ តាមការចង្អុលបង្ហាញអំពីតួនាទី និងភារកិច្ច ដូចមានចែងក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ។ អង្គប្រជុំបានបិទបញ្ចប់សម័យប្រជុំអាណត្តិទី១ លើកទី១ នៅវេលាម៉ោង ១៣០០ នាទីប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង