សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ចាប់ហួយ ដែលបានទៅ
ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិច) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៥០ ផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង
ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១
មូលហេតុ៖ #អ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញអីវ៉ាន់មួយចំនួន។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២១។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។