រដ្ឋបាលក្រុងសិរីសោភ័ណ ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពីមានករណីរកឃេីញវិជ្ជមានកូវីដ-១៩ លេីស្រ្តីម្នាក់ដែលជាអាជីវករលក់ផ្លែឈេីនៅផ្សារហ៊ុយឡេង លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានធ្វើការអំពាវនាវដល់ពាក់ព័ន្ធជាមួយឈ្មោះ រឿង សាខន ហៅ "ម៉ាក់ចំប៉ា"លក់ផ្លែឈើនៅផ្សារហ៊ុយ ឡេង ក្រុងសិរីសោភ័ណ ប្រញាប់មកយកសំណាក នៅមន្ទីរពេទ្យបង្អែកក្រុង ដោយបុគ្គលឈ្មោះ រឿង សាខន ហៅ "ម៉ាក់ចំប៉ា" ត្រូវបានរកតេស្តឃេីញវិជ្ជមានកូវីដ-១៩ ហេីយនៅយប់ថ្ងៃទី២៧ ខែឧសភានេះ ក្រុមការងារកំពុងធ្វើការស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល បុគ្គលខាងលេីដេីម្បីយកសំណាក់រកកូវីដ-១៩។