វិសាខា នគរបាលជាតិ ណាហ្គា និងទ័ព រកបាន ១ពិន្ទុដូចគ្នា គ្រាដែលខេត្តព្រៃវែងបំបាក់សូលទីឡូអង្គរ ៦-០
សម្រាប់លទ្ធផលសរុបការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី២ ក្រុមវិសាខា នគរបាលជាតិ ណាហ្គា និងទ័ព បាន ១ពិន្ទុស្មើគ្នា បន្ទាប់ពីខេត្តព្រៃវែង រកបាន៣ពិន្ទុពេញ ក្រោយបំបាក់សូលទីឡូអង្គរ យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ គ្រាដែលបឹងកេត និងអាស៊ីអឺរ៉ុប យូណាយធីតត្រូវលើកពេល។
សម្រាប់ការប្រកួតនៅកាលពីថ្ងៃសៅរ៍ ទី១៥ ខែឧសភារួមមាន៖
១៖ វិសាខា ១-១ នគរបាលជាតិ
២៖ ណាហ្គាវើលដ៏ ២-២ កងយោធពលខេមរភូមិន្ទ។
រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែឧសភាវិញរួមមាន៖
២៖ ខេត្តព្រៃវែង ៦-០ សូលទីឡូអង្គរ។
សូមបញ្ជាក់ផងដែរថា ចំពោះលទ្ធផលសរុបនៃការប្រកួតលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២ ក្រុមណាហ្គាបានចែកគ្នាម្នាក់ ១ពិន្ទុ បន្ទាប់ពីបានលេងស្មើជាមួយក្រុមកងយោធពលខេមរភមិន្ទ ក្នុងលទ្ធផល ២-២ កាលពីម្សិលមិញនៃទឹកដីកីឡដ្ឋាន អេ.អ៊ី.យូរ ស្ពតផាគ៕