ព័ត៌មានជាតិ

បងប្អូនកម្មករ កម្មការិនី ចំនួន១២៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ បានទទួលអំណោយពីអភិបាលខេត្តកណ្ដាល


ល្ងាចថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាល និងជូនដំណើរបងប្អូនកម្មករ កម្មការិនី ចំនួន១២៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅក្នុងវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ស្ថិតនៅឃុំលំហាច ស្រុកអង្គស្នួល។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវសូមបងប្អូនកម្មករ កម្មការិនីទាំងអស់ នៅពេលបានត្រលប់ទៅវិញ សូមបន្តនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងត្រូវត្រលប់មកវិញដើម្បីយកសំណាកធ្វើតេស្តម្តងទៀតក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃនេះ ហើយសូមធ្វើជាពលរដ្ឋគម្រូ ក្នុងការចូលរួមពន្យល់ ផ្សព្វផ្សាយអំពីវិធានអនាម័យនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣.ការពារ ៣.កុំ៕
ប្រភព: គង់ សោភ័ណ្ឌ
ដោយ: ទទក
ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង